អ្នកគ្រូ អ៊ុំ សុគន្ធី

អ្នកគ្រូ អ៊ុំ សុគន្ធី មានទីកន្លែងកំណើតស្ថិតនៅស្រុក បន្ទាយមាស ខេត្ដ កំពត។ អ្នកគ្រូ ប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យនាឆ្នាំ ១៩៨៩។ អ្នកគ្រូ បានបន្ដការសិក្សានៅ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកទេសគីមីវិទ្យា។ បច្ចុប្បន្នអ្នកគ្រូ អ៊ុំ សុខគន្ធី ជា សាស្ដ្រាចារ្យគីមីវិទ្យា នៃ វិទ្យាល័យ ទួលទំពូង។

អ្នកគ្រូ ថេង សុខមុន្នី

អ្នកគ្រូ ថេង សុខមុន្នី មានទីកន្លែងកំណើតស្ថិតនៅស្រុក ពញាក្រែក ខេត្ដ ត្បូងឃ្មុំ។ អ្នកគ្រូ ប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យនាឆ្នាំ ១៩៩១។ នៅវិទ្យាល័យ ត្បូងឃ្មុំ។ អ្នកគ្រូបានមកបន្ដការសិក្សានៅរាជធានីភ្នំពេញ ដោយសិក្សាយកជំនាយឯកទេស គីមីវិទ្យា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ បច្ចុប្បន្នអ្នកគ្រូ ថេង សុខមុន្នី ជាសាស្ដ្រាចារ្យ គីមីវិទ្យា នៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក។

លោកគ្រូ ងិន ណៃស៊ត

លោក​គ្រូ​ ងិន ណៃស៊ត ជា​គ្រូ​បង្រៀន​មុខវិជ្ជា ​គីមីវិទ្យា។ លោកគ្រូ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល។ លោកគ្រូ​ បាន​សិក្សា​បញ្ចប់​ជោគជ័យ ទទួល​បាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ក្នុង​ឆ្នាំ ១៩៨៨ ហើយ​បាន​បន្ត​រៀន​រយៈពេល ៣​ឆ្នាំ​ទៀត ​យក​បរិញ្ញាប័ត្រ និង​សញ្ញាប័ត្រ​គរុកោសល្យ ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា ​គីមីវិទ្យា។ លោកគ្រូ ចាប់​ផ្តើម​ចេញ​បង្រៀន​ដំបូង​ក្នុង​ឆ្នាំ ១៩៨៨ តែ​ម្តង។​ បច្ចុប្បន្ន ​លោកគ្រូ​​បង្រៀន​នៅ​ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ស្ថិត​នៅ​រាជធានី​ភ្នំពេញ។