លោកគ្រូ ខេង គិមស្រ៊ាង

លោកគ្រូ ខេង គិមស្រ៊ាង មានស្រុកកំណើតស្ថិតនៅស្រុក កំពង់សៀម ខេត្ដ កំពង់ចាម។ លោកគ្រូ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យនាឆ្នាំ ១៩៧៤។ លោកគ្រូ ចាប់ផ្ដើមចូលបង្រៀនក្នុងឆ្នាំ ១៩៨២។ លោកគ្រូ ខេង គិមស្រ៊ាង ជាអអីតសាស្ដ្រាចារ្យនៃ វិទ្យាល័យ ព្រះស៊ីសុវត្ថិ។

លោកគ្រូ ឆុំ ស័ក្ខបុន្នី

លោកគ្រូ ឆុំ ស័ក្ខបុន្នី មានទីកន្លែងកំណើតនៅខេត្ដ ព្រៃវែង។ លោកគ្រូ បានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យនៅឆ្នាំ ១៩៦៩ ហើយបានបន្ដរៀននៅ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកទេស គណិតវិទ្យា។ លោកគ្រូ ឆុំ ស័ក្ខបុន្នី ជា សាស្ដ្រាចារ្យ គណិតវិទ្យា នៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក តាំងពីឆ្នាំ ១៩៧៩ រហូតដល់ពេលចូលនិវត្ដន៍។

លោកគ្រូ ឃួន ឈូ

លោកគ្រូ ឃួន ឈូ មានទីកន្លែងកំណើតស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកគ្រូ បានប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ ទទួលបានជោគជ័យនាឆ្នាំ ១៩៩៨ ហើយបានបន្ដរៀននៅ សាកលវិទ្យាល័យបៀប្រាយ និង មជ្ឃមណ្ឌលគរុកោសល្យរាជធានីភ្នំពេញ។ បច្ចុប្បន្នលោកគ្រូ ឃួន ឈូ ជាសាស្ដ្រាចារ្យ គណិតវិទ្យា នៃ វិទ្យាល័យ ទួលស្វាយព្រៃ។

លោកគ្រូ នាង បូ

លោកគ្រូឈ្មោះ នាង បូ ជាគ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យា​។ លោកគ្រូ មានស្រុកកំណើតនៅ ស្រុកគិរីវង់ ខេត្តតាកែវ។ លោកគ្រូ បានសិក្សាបញ្ចប់ជោគជ័យ ទទួលបានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ ១៩៨៨ ហើយបានបន្តរៀន រយះពេល ៤ឆ្នាំទៀត យកបរិញ្ញាប័ត្រ និងសញ្ញាប័ត្រគរុកោសល្យ ជាគ្រូបង្រៀនគណិតវិទ្យា។ លោកគ្រូចាប់ផ្តើមចូលបង្រៀនក្នុងឆ្នាំ ១៩៩២ បច្ចុប្បន្នលោកគ្រូបង្រៀននៅវិទ្យាល័យបាក់ទូក ជាប្រធានក្រុមបច្ចេកទេសគណិតវិទ្យា ស្ថិតនៅរាជធានីភ្នំពេញ។