អ្នកគ្រូ ជ្រុន ឆៃគីម

អ្នកគ្រូឈ្មោះ ជ្រុន ឆៃគីម ជា​គ្រូ​បង្រៀន​មុខវិជ្ជា​រូបវិទ្យា។ អ្នកគ្រូ​មាន​ស្រុក​កំណើត​នៅ ខេត្តកំពត។ អ្នកគ្រូ​ បាន​សិក្សា​បញ្ចប់​ជោគជ័យ​ទទួល​បាន​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុងឆ្នាំ​ ១៩៩១​ ហើយ​បាន​បន្ត​រៀន​​រយៈពេល ៤ឆ្នាំទៀត យក​បរិញ្ញាប័ត្ររូបវិទ្យា និង​រយៈពេល ១ឆ្នាំទៀត សញ្ញាប័ត្រ​គរុកោសល្យ​ ជា​គ្រូ​បង្រៀន។ បច្ចុប្បន្នអ្នកគ្រូ​ជា គ្រូ​​បង្រៀន​នៅវិទ្យាល័យ​ទួលទំពូង ស្ថិត​នៅ​រាជធានី​ភ្នំពេញ។

លោកគ្រូ ធាង ស្រ៊ុយ

លោកសាស្ដ្រាចារ្យ​ ធាង​ ស្រ៊ុយ​​​ ចាប់ផ្តើមចូលបង្រៀនដំបូងកាលពីឆ្នាំ​ ១៩៧២​ នៅខេត្ត​កំពង់ឆ្នាំង​ រហូតដល់ឆ្នាំ​ ១៩៧៥​។​ លុះចូលមកដល់​ ឆ្នាំ​ ១៩៧៩​ លោកសាស្ដ្រាចារ្យ​ ក៏បានចូល​បង្រៀន​ជាសាស្ដ្រាចារ្យ​ ឯកទេស​រូបវិទ្យា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ រាជធានីភ្នំពេញ​ ហើយលោកក៏ជា​ អតីតប្រធានក្រុមបច្ចេកទេស​ រូបវិទ្យា​ នៃ​វិទ្យាល័យ​ព្រះស៉ីសុវត្ថិ​ផងដែរ​។​ ក្រៅពីការងារបង្រៀន​ លោកក៏បានសរសេរសៀវភៅជាច្រើន​ ដែលទាក់ទងជាមួយដំណោះស្រាយលំហាត់រូបវិទ្យា​​​។​ លោកសាស្ដ្រាចារ្យ​ ធាង​ ស្រ៊ុយ​ បានចូលនិវត្តន៍​ ពី​គ្រូបង្រៀន​នៅឆ្នាំ​ ២០០៧​។

អ្នកគ្រូ ស៊ូ ឡេង

អ្នកគ្រូ ស៊ូ ឡេង មានទីកន្លែងកំណើតស្ថិតនៅ ទីរួមខេត្ដ កំពត។ អ្នកគ្រូ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យ ក្នុងឆ្នាំ ១៩៩៨ ហើយបានបន្ដរៀននៅ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកទេស រូបវិទ្យា។ បច្ចុប្បន្នអ្នកគ្រូ ស៊ូ ឡេង ជាសាស្ដ្រាចារ្យ រូបវិទ្យា នៃ វិទ្យាល័យ ទួលស្វាយព្រៃ។