លោកគ្រូ ព្រៃ សំបូរ

លោកគ្រូ​ ព្រៃ សំបូរ ជា​គ្រូ​បង្រៀន​មុខវិជ្ជា អក្សរសាស្ដ្រខ្មែរ។ លោកគ្រូ ​មាន​ស្រុក​កំណើត​នៅ ស្រុក ​កងមាស ខេត្ត​កំពង់ចាម។ លោកគ្រូ បាន​សិក្សា​បញ្ចប់​ជោគជ័យ​ ទទួល​បាន​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុងឆ្នាំ ១៩៨៧ ហើយ​បាន​បន្ត​រៀន​ យក​បរិញ្ញាប័ត្រ និងសញ្ញាប័ត្រ​គរុកោសល្យ ជា​គ្រូ​បង្រៀន​ ទទួល​បាន​ជោគជ័យ​ក្នុងឆ្នាំ ១៩៩១ និង​ទទួល​បាន​អនុបណ្ឌិត​ក្នុងឆ្នាំ ២០១១។ លោកគ្រូ​មាន​បទពិសោធន៍​ជាអ្នក​និពន្ធ​សៀវភៅ​ក្នុងឆ្នាំ ១៩៩៤ រួម​ទាំង​ សៀវភៅ​សិក្សា​គោល​អក្សរសាស្ដ្រខ្មែរ ថ្នាក់​មធ្យមសិក្សា លោកគ្រូ​ជាអតីត ប្រធាន​ក្រុម​បច្ចេកទេស​អក្សរសាស្ដ្រខ្មែរ នៃ​វិទ្យាល័យ​ទួលទំពូង ស្ថិត​នៅ​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​លោកគ្រូ​​ជា ​លេខាធិការ​ ក្រុម​ប្រឹក្សា​អនុម័ត​សៀវភៅ និង​សម្ភារៈ​ឧបទ្ទេស នៃ​ក្រសួង​អប់រំ យុវជន និងកីឡា។

លោកគ្រូ ណន ម៉ារ៉ាឌី

លោកគ្រូ ណន ម៉ារ៉ាឌី មានទីកន្លែងកំណើតស្ថិតនៅស្រុក ទ្រាំង ខេត្ដ តាកែវ។ លោកគ្រូ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យ ក្នុងឆ្នាំ ១៩៩០ ហើយបន្ដរៀនរហូតដល់ជាប់បរិញ្ញាប័ត្រ អក្សរសាស្ដ្រខ្មែរ ក្នុងឆ្នាំ ១៩៩៤ និង ទទួលបាន សញ្ញាប័ត្រអនុបណ្ឌិតរដ្ឋបាលសាធារណះ ក្នុងឆ្នាំ ២០១២។ បច្ចប្បន្នលោកគ្រូ ណន ម៉ារ៉ាឌី គឺជាសាស្ដ្រាចារ្យ អក្សរសាស្ដ្រខ្មែរ នៃ វិទ្យាល័យ ទួលទំពូង។