អ្នកគ្រូ សុខ នាង

អ្នកគ្រូ សុខ នាង មានទីកន្លែងកំណើតស្ថិតនៅសង្កាត់លេខ ០៣ រាជធានីភ្នំពេញ។ អ្នកគ្រូ ប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យនាឆ្នាំ ១៩៨៨។ អ្នកគ្រូ បានបន្ដការសិក្សានៅ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកទេសជីវវទ្យា ជំនាន់ទី ០៩ (១៩៨៨ ដល់ ១៩៩២)។ បច្ចុប្បន្នអ្នកគ្រូ សុខ​​ នាង ជាសាស្ដ្រាចារ្យ ​ជីវវិទ្យា នៃវិទ្យាល័យ ទួលទំពូង។

លោកគ្រូ ពៅ ប៊ុណ្ណា

លោកគ្រូ ពៅ ប៊ុណ្ណា មានទីកន្លែងកំណើតស្ថិតនៅស្រុក បាទី ខេត្ដ តាកែវ។ លោកគ្រូ បានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យ ក្នុងឆ្នាំ ១៩៩១ ហើយបានបន្ដរៀនយក សញ្ញាប័ត្របរិញ្ញាប័ត្រ ជីវវិទ្យា ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៧។ បច្ចុប្បន្ន លោកគ្រូ ពៅ ប៊ុណ្ណា ជាសាស្ដ្រាចារ្យ ជីវវិទ្យា និងជា មន្ដ្រីរាជការបម្រើការនៅ នាយកដ្ឋានយុវជន នៃ ក្រសួងអប់រំ យុវជន និង កីឡា។

លោកគ្រូ ធូ ភន

លោក​គ្រូ​ ធូ ភន ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា ​ជីវវិទ្យា។ លោក​គ្រូ ​​មាន​ស្រុក​កំណើត​នៅ​ស្រុក​មោងប្ញស្សី ខេត្ត​បាត់ដំបង។ លោក​គ្រូ​ បាន​​សិក្សា​បញ្ចប់​ជោគជ័យ​ទទួល​បាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ក្នុង​ឆ្នាំ​ ១៩៩០ ហើយ​បាន​បន្ត​រៀន​រយះពេល ​៤ឆ្នាំ​​ទៀត​ យក​បរិញ្ញាប័ត្រ​ជីវវិទ្យា និង​សញ្ញាប័ត្រ​គ្រូ​ឧត្តម​នៅ​ឆ្នាំ ១៩៩៦ ជា​គ្រូ​បង្រៀន។ លោកគ្រូ ​ចាប់​ផ្តើម​ចេញ​បង្រៀន​ដំបូង​ក្នុង​ឆ្នាំ ១៩៩៦។ បច្ចុប្បន្ន​លោក​គ្រូ ​​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ ដេប៉ាតឺម៉ង់​ជីវវិទ្យា ស្ថិត​នៅ​រាជធានី​ភ្នំពេញ។