អ្នកគ្រូ ថេង សុខមុន្នី

អ្នកគ្រូ ថេង សុខមុន្នី មានទីកន្លែងកំណើតស្ថិតនៅស្រុក ពញាក្រែក ខេត្ដ ត្បូងឃ្មុំ។ អ្នកគ្រូ ប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យនាឆ្នាំ ១៩៩១។ នៅវិទ្យាល័យ ត្បូងឃ្មុំ។ អ្នកគ្រូបានមកបន្ដការសិក្សានៅរាជធានីភ្នំពេញ ដោយសិក្សាយកជំនាយឯកទេស គីមីវិទ្យា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ បច្ចុប្បន្នអ្នកគ្រូ ថេង សុខមុន្នី ជាសាស្ដ្រាចារ្យ គីមីវិទ្យា នៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក។