លោកគ្រូ ងិន ណៃស៊ត

លោក​គ្រូ​ ងិន ណៃស៊ត ជា​គ្រូ​បង្រៀន​មុខវិជ្ជា ​គីមីវិទ្យា។ លោកគ្រូ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល។ លោកគ្រូ​ បាន​សិក្សា​បញ្ចប់​ជោគជ័យ ទទួល​បាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ក្នុង​ឆ្នាំ ១៩៨៨ ហើយ​បាន​បន្ត​រៀន​រយៈពេល ៣​ឆ្នាំ​ទៀត ​យក​បរិញ្ញាប័ត្រ និង​សញ្ញាប័ត្រ​គរុកោសល្យ ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា ​គីមីវិទ្យា។ លោកគ្រូ ចាប់​ផ្តើម​ចេញ​បង្រៀន​ដំបូង​ក្នុង​ឆ្នាំ ១៩៨៨ តែ​ម្តង។​ បច្ចុប្បន្ន ​លោកគ្រូ​​បង្រៀន​នៅ​ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ស្ថិត​នៅ​រាជធានី​ភ្នំពេញ។