លោកគ្រូ ឆុំ ស័ក្ខបុន្នី

លោកគ្រូ ឆុំ ស័ក្ខបុន្នី មានទីកន្លែងកំណើតនៅខេត្ដ ព្រៃវែង។ លោកគ្រូ បានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យនៅឆ្នាំ ១៩៦៩ ហើយបានបន្ដរៀននៅ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកទេស គណិតវិទ្យា។ លោកគ្រូ ឆុំ ស័ក្ខបុន្នី ជា សាស្ដ្រាចារ្យ គណិតវិទ្យា នៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក តាំងពីឆ្នាំ ១៩៧៩ រហូតដល់ពេលចូលនិវត្ដន៍។