លោកគ្រូ នាង បូ

លោកគ្រូឈ្មោះ នាង បូ ជាគ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យា​។ លោកគ្រូ មានស្រុកកំណើតនៅ ស្រុកគិរីវង់ ខេត្តតាកែវ។ លោកគ្រូ បានសិក្សាបញ្ចប់ជោគជ័យ ទទួលបានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ ១៩៨៨ ហើយបានបន្តរៀន រយះពេល ៤ឆ្នាំទៀត យកបរិញ្ញាប័ត្រ និងសញ្ញាប័ត្រគរុកោសល្យ ជាគ្រូបង្រៀនគណិតវិទ្យា។ លោកគ្រូចាប់ផ្តើមចូលបង្រៀនក្នុងឆ្នាំ ១៩៩២ បច្ចុប្បន្នលោកគ្រូបង្រៀននៅវិទ្យាល័យបាក់ទូក ជាប្រធានក្រុមបច្ចេកទេសគណិតវិទ្យា ស្ថិតនៅរាជធានីភ្នំពេញ។