លោកគ្រូ ព្រៃ សំបូរ

លោកគ្រូ​ ព្រៃ សំបូរ ជា​គ្រូ​បង្រៀន​មុខវិជ្ជា អក្សរសាស្ដ្រខ្មែរ។ លោកគ្រូ ​មាន​ស្រុក​កំណើត​នៅ ស្រុក ​កងមាស ខេត្ត​កំពង់ចាម។ លោកគ្រូ បាន​សិក្សា​បញ្ចប់​ជោគជ័យ​ ទទួល​បាន​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុងឆ្នាំ ១៩៨៧ ហើយ​បាន​បន្ត​រៀន​ យក​បរិញ្ញាប័ត្រ និងសញ្ញាប័ត្រ​គរុកោសល្យ ជា​គ្រូ​បង្រៀន​ ទទួល​បាន​ជោគជ័យ​ក្នុងឆ្នាំ ១៩៩១ និង​ទទួល​បាន​អនុបណ្ឌិត​ក្នុងឆ្នាំ ២០១១។ លោកគ្រូ​មាន​បទពិសោធន៍​ជាអ្នក​និពន្ធ​សៀវភៅ​ក្នុងឆ្នាំ ១៩៩៤ រួម​ទាំង​ សៀវភៅ​សិក្សា​គោល​អក្សរសាស្ដ្រខ្មែរ ថ្នាក់​មធ្យមសិក្សា លោកគ្រូ​ជាអតីត ប្រធាន​ក្រុម​បច្ចេកទេស​អក្សរសាស្ដ្រខ្មែរ នៃ​វិទ្យាល័យ​ទួលទំពូង ស្ថិត​នៅ​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​លោកគ្រូ​​ជា ​លេខាធិការ​ ក្រុម​ប្រឹក្សា​អនុម័ត​សៀវភៅ និង​សម្ភារៈ​ឧបទ្ទេស នៃ​ក្រសួង​អប់រំ យុវជន និងកីឡា។